មូលនិធិធម្មិកជីវិត (Dhammika Life Foundation) និងវិទ្យាស្ថានធម្មិកអន្តរជាតិ (Dhammika Academy) ប្តេជ្ញាលើកកម្ពស់ការសិក្សាទ្រឹស្តីព្រះធម៌ វិបស្សនាកម្មដ្ឋាន ភាសាបាលី និងការងារសប្បុរសធម៌ជួយសង្គម ទាំងក្នុងសហរដ្ឋអាមេរិក កម្ពុជា និងទូទាំងសកលលោក។
ការរួបរួមគ្នារវាងការបណ្តុះបណ្តាលផ្លូវចិត្ត ការថែរក្សាវប្បធម៌ និងការជួយសង្គមមនុស្សធម៌
បង្រៀនគម្ពីរព្រះត្រៃបិដក អភិធម្ម និងបដិច្ចសមុប្បាទយ៉ាងក្បោះក្បាយ ដើម្បីឲ្យពុទ្ធបរិស័ទយល់ច្បាស់ពីសច្ចធម៌នៃធម្មជាតិ។
អនុវត្តការចម្រើនសតិស្មារតីតាមមាគ៌ាព្រះពុទ្ធ ដើម្បីរំងាប់នូវសេចក្តីតានតឹង ទុក្ខព្រួយ និងបង្កើតសន្តិភាពផ្លូវចិត្តក្នុងជីវិតប្រចាំថ្ងៃ។
សិក្សាភាសាបាលី សូត្រធម៌បុរាណ និងថែរក្សាកេរដំណែលព្រះពុទ្ធសាសនាប្រពៃណីខ្មែរសម្រាប់កូនចៅជំនាន់ក្រោយនៅឯនាយសមុទ្រ។
ចូលរួមឧបត្ថម្ភអាហារ សម្ភារសិក្សាដល់សិស្សក្រីក្រ និងគាំទ្រដល់មន្ទីរពេទ្យ ព្រមទាំងការងារសប្បុរសធម៌នានាទាំងនៅអាមេរិក និងកម្ពុជា។
មូលនិធិធម្មិកជីវិត (Dhammika Life Foundation - DLF) ត្រូវបានបង្កើតឡើង និងដឹកនាំដោយ ព្រះតេជព្រះគុណ សុខ ធាវី (Ven. Sok Theavy) ដោយបានចុះបញ្ជីជាផ្លូវការនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាអង្គការមិនស្វែងរកកម្រៃកម្រិត 501(c)(3)។
យើងខ្ញុំបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សាសនា អប់រំ វប្បធម៌ និងសប្បុរសធម៌ តាមរយៈគម្រោង វិទ្យាស្ថានធម្មិកអន្តរជាតិ (Dhammika Academy International - DAI) ដែលជាថ្នាលបណ្តុះបណ្តាលទ្រឹស្តីព្រះធម៌ជាភាសាខ្មែរ និងអង់គ្លេស។
EIN: 85-3321038
Auburn, Washington State, USA
«ជីវិតដែលប្រកបដោយធម៌ គឺជាជីវិតដ៏ឧត្តម»
មេរៀនដែលកំពុងផ្សាយលើប្រព័ន្ធ Dhammika Academy International
សិក្សាគំនូសតាង និងដំណើរនៃបដិច្ចសមុប្បាទ ១២ កង់ ស្វែងយល់ពីបច្ច័យនៃការកើតចាស់ឈឺស្លាប់ និងមាគ៌ារំលត់ទុក្ខ។
ស្វែងយល់ស៊ីជម្រៅពីសច្ចធម៌ទាំងបួន៖ ទុក្ខសច្ច, សមុទយសច្ច, និរោធសច្ច, និងមគ្គសច្ច (អរិយមគ្គមានអង្គ ៨)។
វិភាគអំពីបរមត្ថធម៌ទាំង ៤៖ ចិត្ត, ចេតសិក, រូប, និងព្រះនិព្វាន ដើម្បីយល់ពីធម្មជាតិពិតនៃចិត្តមនុស្ស។
ព្រះសង្ឃដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀន និងដឹកនាំសកម្មភាព
ស្ថាបនិក មូលនិធិធម្មិកជីវិត និង Dhammika Academy
ស្ថាបនិកអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា (BEC)
គ្រូឧទ្ទេសាចារ្យផ្នែកបដិច្ចសមុប្បាទ និងព្រះធម៌
ព្រះថេរៈ និងគ្រូឧទ្ទេសាចារ្យពុទ្ធសាសនា